28 C
Phnom Penh
ថ្ងៃ​ចន្ទ ទី​6 ខែ​ឧសភា ឆ្នាំ​2024

សន្តិសុខឌីជីថល

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​រាល់​ដំណឹង និង​គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព (Securitty) នៃ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) កុំព្យូទ័រ (Computer) បណ្ដាញ​ទំនាក់ទំនង​សង្គម (Social Media) អ៊ីមែល (E-mail) ពាក្យ​សម្ងាត់ (Password) និង​មេរោគ (Virus) ជាដើម។

Signal App

Signal ជា​កម្មវិធី​សន្ទនា​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង

Signal គឺ​ជា​កម្មវិធី​សន្ទនា​គ្នា​តាមរយៈ​អ៊ីនធឺណិត​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង (end-to-end encryption)។ មាន​ន័យ​ថា ការ​សន្ទនា​របស់​អ្នក​ជាមួយ​ភាគី​ម្ខាង​ទៀត គឺ​ត្រូវ​បាន​ធានា​សុវត្ថិភាព និង​គ្មាន​នរណា​ម្នាក់​អាច​ចូល​មើល ឬ​ស្ដាប់​បាន​ឡើយ...
គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) ត្រូវ​បាន​ដាក់​លក់​លើ Dark Web។

គណនី​អ្នក​ប្រើ Zoom រាប់​ម៉ឺន​ត្រូវ​បាន​ដាក់​លក់​លើ Dark Web

គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) រួម​មាន​ទាំង​ពាក្យ​សម្ងាត់ (password) និង​អ៊ីមែល...
ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​របស់ Windows ខែ​មេសា ឆ្នាំ​២០២០។

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​របស់ Windows ខែ​មេសា អាច​ឱ្យ​ហេគឃឺ​គ្រប់គ្រង​ម៉ាស៊ីន​ពី​ចម្ងាយ

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ចំនួន ១១៥ ដែល​ក្នុង​នោះ​មាន​ចំណុច​ខ្សោយ​ចំនួន ១៩ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​ដែល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន។ ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ១៩​ចំណុច​ក្នុង​ចំណោម​ចំណុច​ខ្សោយ​ដែល​ក្រុមហ៊ុន Microsoft...
របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)។

របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)

ការ​វាយប្រហារ​ដោយ​បន្លំ ដែល​ភាសា​អង់គ្លេស​ហៅថា Phishing Attack ជាទូទៅ​សំដៅ​ដល់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​អេឡិចត្រូនិក​ដោយ​បន្លំ ដើម្បី​បញ្ឆោត​លួច​យក​ព័ត៌មាន​រសើប និង​ព័ត៌មាន​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ ដូចជា​ឈ្មោះ​អ្នកប្រើ (Usernames)...
ការ​បន្លំ​ឈ្មោះ​វេបសាយ​ទាក់ទង​នឹង​មេរោគ Covid-19 (Covid-19 Scam Alert)។

អ្នក​ជំនាញ​ប្រាប់​ពី​វេបសាយ​និង​អ៊ីមែល​បន្លំ​ទាក់ទង​នឹង Covid-19

ខណៈ​ដែល​មេរោគ​កូរ៉ូណា​វីរុស ឬ​ហៅ​ថា​កូវីដ-១៩ (Covid-19) កំពុង​រាតត្បាត​លើ​សកលលោក ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ក្រុម​ទុច្ចរិត​បាន​ចុះ​ឈ្មោះ​វេបសាយ​ជាច្រើន និង​ផ្ញើ​អ៊ីមែល​បន្លំ​យ៉ាង​ច្រើន​ដើម្បី​ព្យាយាម​រក​លុយ​ពី​ការ​រាតត្បាត​នេះ។ របាយការណ៍​ពី​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​ឈ្មោះ Recorded Future ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ មីនា កត់​សម្គាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ការ​ចុះ​ឈ្មោះ​វេបសាយ​ទាក់ទង​នឹង​វីរុស​កូវីដ-១៩ ដែល​គេ​ជឿជាក់​ថា វេបសាយ​មួយ​ចំនួន​កំពុង​តែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លួច​យក​ព័ត៌មាន​ពី​អ្នក​ទទួល​អ៊ីមែល ឬ​ចម្លង​មេរោគ (malware) ទៅ​កាន់​អ្នក​ទាំងនោះ។ នាយក​ផ្នែក​លទ្ធផល​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Recorded Future អ្នកស្រី Lindsay Kaye ចាត់​ទុក​ឈ្មោះ​វេបសាយ (domain) ខាង​ក្រោម​នេះ​ថា​មាន​គ្រោះថ្នាក់​បំផុត៖ coronavirusstatusspace coronavirus-mapcom blogcoronacl.canalcerodigital coronaviruszone coronavirus-realtimecom coronavirusapp bgvfr.coronavirusawarexyz coronavirusawarexyz ស្ថាបនិក​ផ្នែក​ឃ្លាំង​ទុក​មេរោគ (malware repository) គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Google និង​ជា​ស្ថាបនិក​វេបសាយ​សេវាកម្ម​តេស្ដ​ប្រឆាំង​នឹង​វីរុស ឈ្មោះ...
Google Chrome កំណែ​ជំនាន់ 80.0.3987.149

Google ជូន​ដំណឹង​អ្នក​ប្រើប្រាស់ Update កម្មវិធី Chrome ភ្លាម

Google បញ្ចេញ​កំណែ​អាប់ដេត​កម្មវិធី​រុករក Google Chrome កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​ជួសជុល​លើ​ចំណុច​ខ្សោយ​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំង។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google នៅ​លើ Blog របស់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចេញ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី​រុករក...
ការ​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​អំឡុង​នៃ​ការ​រាតត្បាត​មេរោគ​កូវីដ-១៩ (Covid-19)។

Hackers សន្យា​មិន​វាយ​ប្រហារ​ស្ថាប័ន​សុខាភិបាល​អំឡុង​កូវីដ-១៩​រាតត្បាត

ក្រុម​ហេគឃឺ (Hackers) ល្បីល្បាញ​ពីរ​ក្រុម សន្យា​ថា​នឹង​មិន​ធ្វើ​ការ​វាយ​ប្រហារ​លើ​អង្គភាព​ថែទាំ​សុខភាព​ទេ​ក្នុង​អំឡុង​មេរោគ​កូវីដ-១៩ (Covid-19) កំពុង​រាតត្បាត​ស្ទើរ​ពេញ​ពិភពលោក។ ទស្សនាវដ្ដី Forbes ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ នេះ​ថា ក្រុម​ឧក្រិដ្ឋជន​អ៊ីនធឺណិត (cybercrime)...
របៀប​លុប​អ្នក​តាមដាន (followers) នៅ​លើ​គណនី​ហ្វេសប៊ុក

របៀប​លុប​អ្នក​តាមដាន (followers) នៅ​លើ​គណនី​ហ្វេសប៊ុក

បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ជា​វេទិកា​អនឡាញ​ដែល​មនុស្ស​នៅ​លើ​ពិភពលោក​អាច​ទាក់ទង​គ្នា និង​ចែករំលែក​នូវ​រឿងរ៉ាវ​ស្ទើរ​តែ​គ្រប់​យ៉ាង​បាន​ដោយ​រហ័ស និង​ទៅ​ដល់​មនុស្ស​ជាច្រើន​ផង​ដែរ​ក្នុង​រយៈពេល​ដ៏​ខ្លី។ ទន្ទឹម​នឹង​ភាព​សម្បូរ​បែប​នៃ​មាតិកា​នៅ​លើ​ហ្វេសប៊ុក​នេះ អ្នក​ក៏​អាច​កំណត់​ឯកជនភាព​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​មិន​ឱ្យ​នរណា​ដែល​មិន​មាន​នៅ​ក្នុង​បញ្ជី​មិត្តភ័ក្ដិ​របស់​អ្នក មើល​ឃើញ​នូវ​ខ្លឹមសារ ឬ​មាតិកា​ជា​អក្សរ ជា​រូបភាព...
និមិត្ត​សញ្ញា Play Store របស់​ក្រុមហ៊ុន Google។

Google លុប​កម្មវិធី​បន្លំ​ពាណិជ្ជកម្ម​ជិត ៦០០ Apps ចេញ​ពី Play Store

ក្រុមហ៊ុន Google លុប​កម្មវិធី​ជិត ៦០០​កម្មវិធី​ចេញ​ពី Play Store និង​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​រក​ប្រាក់​ចំណូល​តាម​រយៈ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (ad monetization), Google AdMob និង Google Ad Manager។ Google ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០...
ការ​ស៊ីញ៉ូ​ហៅ​ទូរស័ព្ទ (One Ring Phone Scams)។

ទូរស័ព្ទ​ក្បាល +685 តេ​ចូល មិន​អាច​ហេគ​ឬ​លួច​លុយ​ពី​កុង​ធនាគារ​ទេ

នៅ​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន នាំ​គ្នា​បង្ហោះ និង​ចែក​រំលែក​តៗ​គ្នា​អំពី​លេខ​ទូរស័ព្ទ​ក្រៅ​ប្រទេស​ដែល​គេ​ជឿ​ថា​មក​ពី​ប្រទេស​សាម័រ (Samoa) មាន​ក្បាល +685...
កម្មវិធី​រុករក Internet Explorer

Internet Explorer (IE) មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ Zero Day

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ថ្មី​មួយ​នៅ​លើ​កម្មវិធី​រុករក​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Microsoft កំពុង​ក្លាយ​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows រាប់​លាន​នាក់​នៅ​លើ​ពិភពលោក ពីព្រោះ​ក្រុមហ៊ុន​មិន​ទាន់​ជួសជុល​បញ្ហា​នេះ​នៅ​ឡើយ។ Internet Explorer (IE) គ្រប់​ជំនាន់​រួម​មាន Internet Explorer 9, Internet Explorer 10 និង Internet Explorer...
កម្មវិធី​រុករក Firefox Version 12.0.1

អាប់ដេត Firefox បន្ទាន់! ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ Zero Day

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​មួយ​ដែល​គេ​ហៅ​ថា Zero Day ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​សន្តិសុខ​ឈ្មោះ Qihoo 360 ATA រក​ឃើញ​នៅ​ក្នុង​កម្មវិធី​រុករក Firefox...
សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

Bug របស់​កម្មវិធី​ហ្វេសប៊ុក​លើ iPhone បើក​កាមេរ៉ា​ដោយ​ស្វ័យប្រវត្តិ

មនុស្ស​ជាច្រើន​បាន​ត្អូញត្អែរ និង​តវ៉ា​ថា កាមេរ៉ា​ទូរសព្ទ​ស្មាតហ្វូន​របស់​ពួក​គេ បាន​បើក​ដំណើរ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ប្រើប្រាស់​កម្មវិធី Facebook App។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ CNET។ វេបសាយ​ដដែល​នេះ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​កម្មវិធី Facebook App...
ការ​គោរព​ជីវភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត

ការ​គោរព​ជីវភាព​ឯកជន (Privacy) របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត (ចប់)

នេះ​ជា​ចំណុច​ចុងក្រោយ​ដែល​លើក​ឡើង​អំពី​ជីវភាព​ឯកជន (Privacy) ដកស្រង់​ពី​សៀវភៅ​ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។ សៀវភៅ​នេះ ចងក្រង​ឡើង​ដោយ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)។ ជីវភាព​ឯកជន​នៅ​ទីនេះ គឺ​សំដៅ​លើ​សកម្មភាព និង​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។ មនុស្ស​ម្នាក់ៗ​តែង​មាន​ការណ៍​សម្ងាត់ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន។ ដូច្នេះ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់​ត្រូវ​គោរព​ឯកជនភាព​គ្នា​ទៅ​វិញ​ទៅ​មក។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ ទាក់ទង​នឹង​ជីវភាព​ឯកជន...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!