38 C
Phnom Penh
ថ្ងៃ​សុក្រ ទី​26 ខែ​មេសា ឆ្នាំ​2024
គេហទំព័រ អាហារូបករណ៍

អាហារូបករណ៍

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​នូវ​រាល់​អាហារូបករណ៍ (Scholarship) ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន (Information Technology) ទូរគមនាគមន៍ (Telecom) អេឡិចត្រូនិក (Electronic) និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត។

សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ផ្ដល់​អាហារូបករណ៍​១០០%​ចំនួន​៤០​កន្លែង

សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (American University of Phnom Penh, AUPP) ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ៤០​កន្លែង​សម្រាប់​សិស្ស​ឆ្នើម​ដែល​ពុំ​មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១។
និស្សិត​ចូលរួម​វេទិកា​ការងារ​កាល​ពី​ពេល​កន្លង​ទៅ (Career Forum)។ Credit: RUPP

វេទិកា​ការងារ​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម នៅ​ថ្ងៃ​ទី​៦ មីនា ខាង​មុខ

វេទិកា​ការងារ​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ ចាប់​ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ នេះ​ជា​វេទិកា​ការងារ​លើក​ទី​ពីរ​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ។ វេទិកា​នេះ​ផ្ដល់​ឱកាស​ដល់​និស្សិត​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ដោយ​ពួក​គេ​អាច​ដាក់​ពាក្យ​ចូល​ធ្វើ​ការងារ​នៅ​ស្ថាប័ន​ចំនួន ៣៤​ស្ថាប័ន និង​ទទួល​បាន​ការ​សម្ភាស​ភ្លាមៗ​នៅ​ក្នុង​វេទិកា​នោះ​តែ​ម្ដង។ លើស​ពី​នេះ​ទៀត វា​ក៏​ជា​ឱកាស​ឈ្វេងយល់​អំពី​ព័ត៌មាន​ការងារ វិធីសាស្ត្រ និង​ការ​រៀបចំ​ខ្លួន​ក្នុង​ការ​ស្វែងរក​ការងារ​ផង​ដែរ។ ដូច្នេះ ប្អូនៗ​និស្សិត​ដែល​មាន​បំណង​ស្វែងរក​ការងារ សូម​រៀបចំ​ប្រវត្តិរូប​សង្ខេប​ដើម្បី​ដាក់​ពាក្យ​ក្នុង​មុខ​តំណែង​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត។ អ្នក​ចូលរួម​វេទិកា​ការងារ​នេះ ក៏​នឹង​អាច​ទទួល​បាន​នូវ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ពី​ស្ថាប័ន​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ​ផង​ដែរ៕ សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ផង។ សូម​អរគុណ..! កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។
អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ​ដល់​សិស្ស​នារី

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ផ្ដល់​អាហារូបករណ៍ ៥០% ស្វ័យប្រវត្តិ​ដល់​សិស្ស​នារី

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ប្រកាស​ផ្ដល់​អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ​ដល់​សិស្ស​នារី​ដែល​ប្រឡង​ចូល​រៀន​នៅ​វិទ្យាស្ថាន​របស់​ខ្លួន​នៅ​ឆ្នាំ​សិក្សា ២០១៩-២០២០។ ការ​ផ្ដល់​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​ចំនួន ៥០% ដល់​សិស្ស​នារី​នេះ គឺ​វិទ្យាស្ថាន​ចង់​លើក​ទឹក​ចិត្ត និង​ជំរុញ​ឱ្យ​មាន​វត្តមាន​នារី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​កាន់​តែ​ច្រើន​ឡើង។ សេចក្ដី​ប្រកាស​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ឲ្យ​ដឹង​ថា ការ​ប្រឡង​ចូល​រៀន​នៅ​វិទ្យាស្ថាន​នេះ​គឺ​ប្រឡង​តាម​បែប​ប្រព័ន្ធ​កុំព្យូទ័រ។ វិទ្យាស្ថាន​បញ្ជាក់​ថា សិស្ស​ដែល​ប្រឡង​ចប់​ភ្លាម នឹង​ដឹង​លទ្ធផល​ភ្លាមៗ​តែ​ម្ដង ហើយ​ការ​ចុះ​ឈ្មោះ​ប្រឡង​គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩។ មុខវិជ្ជា​ដែល​នឹង​ត្រូវ​ប្រឡង​រួម​មាន៖ គណិតវិទ្យា...
ដំណឹង​ជ្រើសរើស​បុគ្គលិក

CKCC ជ្រើសរើស​បុគ្គលិក​កិច្ចសន្យា​ផ្នែក​អគ្គិសនី​និង​អេឡិចត្រូនិច

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center, CKCC) ប្រកាស​ជ្រើសរើស​បុគ្គលិក​កិច្ចសន្យា​ក្នុង​មុខ​តំណែង​ជា​អ្នក​បច្ចេកទេស​ផ្នែក​អគ្គិសនី និង​អេឡិចត្រូនិច ដែល​នឹង​ត្រូវ​ធ្វើ​ការ​ពេញ​ម៉ោង។ CKCC ជា​មជ្ឈមណ្ឌល​អប់រំ​ធនធាន​មនុស្ស និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ។ មជ្ឈមណ្ឌល​នេះ​មាន​ទីតាំង​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស៖ មាន​កម្រិត​វប្បធម៌​ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ឬ​ធ្លាប់​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​អគ្គិសនី និង​អេឡិចត្រូនិច មាន​បទពិសោធន៍​ក្នុង​ការ​ជួសជុល​ម៉ាស៊ីន និង​ឧបករណ៍​អេឡិចត្រូនិច អាច​ប្រើប្រាស់​នូវ​កម្មវិធី​កុំព្យូទ័រ MS Office និង Internet អាច​ធ្វើ​ការ​ជា​ក្រុម ចេះ​ជួយ​យក​អសារ​គ្នា​ទៅ​វិញ​ទៅ​មក និង​អាច​ធ្វើ​ការ​ក្រោម​សម្ពាធ មាន​ភាព​ស្មោះត្រង់ ប្រុងប្រយ័ត្ន​ខ្ពស់ និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ ការ​ទទួល​ខុស​ត្រូវ៖ ថែទាំ និង​ជួសជុល​រាល់​បណ្ដាញ​អគ្គិសនី​នៅ​ក្នុង​មជ្ឈមណ្ឌល គ្រប់គ្រង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ថែទាំ និង​ជួសជុល​ឧបករណ៍​អេឡិចត្រូនិច​នានា​នៅ​ក្នុង​មជ្ឈមណ្ឌល ប្រតិបត្តិការ​ផ្នែក​ប្រព័ន្ធ​ភ្លើង និង​ប្រព័ន្ធ​សំឡេង​នៅ​ក្នុង​សាលា​ពហុ​បំណង រាយការណ៍​ផ្ទាល់​ទៅ​អ្នក​សម្របសម្រួល​ផ្នែក​រដ្ឋបាល និង​អ្នក​គ្រប់គ្រង​ការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ អាច​ធ្វើ​ការងារ​ផ្សេងៗ​ដែល​ដាក់​ឱ្យ​ដោយ​មជ្ឈមណ្ឌល អត្ថប្រយោជន៍​បន្ថែម៖ មជ្ឈមណ្ឌល​នឹង​ផ្ដល់​ជូន​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ រួម​ជាមួយ​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា៖ អាហារូបករណ៍ និង​ឱកាស​បណ្ដុះបណ្ដាល​ផ្សេងៗ​ទៀត ប្រាក់​លើក​ទឹក​ចិត្ត​ប្រចាំ​ឆ្នាំ ប្រាក់​ឧបត្ថម្ភ​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ​ប្រចាំ​ខែ បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​មុខងារ​នេះ សូម​ផ្ញើ​ប្រវត្តិរូប​ផ្ទាល់​ខ្លួន (CV) និង​ឯកសារ​យោង​ផ្សេងៗ​ទៅ​កាន់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ...
Mitsubishi Corporation Scholarship Programme 2019/2020

ក្រុមហ៊ុន Mitsubishi ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត RUPP

ក្រុមហ៊ុន Mitsubishi Corporation ផ្ដល់​អាហារូបករណ៍​និស្សិត​ដែល​ជួប​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) សម្រាប់​ឆ្នាំ​សិក្សា​២០១៩/២០២០។ សេចក្ដី​ប្រកាស​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឱ្យ​ដឹង​ថា កម្មវិធី​អាហារូបករណ៍​របស់​ក្រុមហ៊ុន Mitsubishi ដែល​មាន​ឈ្មោះ​ថា Mitsubishi Corporation Scholarship Programme 2019/2020 នឹង​ផ្ដល់​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​មាន​លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖ ត្រូវ​តែ​បញ្ចប់​ការ​សិក្សា​ឆ្នាំ​ទី​១ ឆ្នាំ​សិក្សា​២០១៨-២០១៩ ជា​និស្សិត​នៃ​មហាវិទ្យាល័យ​វិស្វកម្ម និង​វិទ្យាសាស្ត្រ ត្រូវ​មាន GPA...
កម្មវិធី Insight Tech 2019

Insight Tech 2019 ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​ក្រុម​ការងារ

កម្មវិធី Insight Tech 2019 ប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​ក្រុម​ការងារ​ដើម្បី​រៀបចំ​សិក្ខាសាលា​ចែក​រំលែក​ចំណេះដឹង​ដែល​ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៩។ យុវជន ឬ​សិស្សានុសិស្ស​ដែល​អាច​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​នៃ​កម្មវិធី Insight Tech 2019 បាន ត្រូវ​តែ៖ យុវជន​កម្ពុជា (Cambodian) អាយុ​ចាប់​ពី ១៦-២៥​ឆ្នាំ ប្រឹងប្រែង​ធ្វើ​ការងារ មាន​ការ​តាំង​ចិត្ត និង​រួសរាយ​រាក់ទាក់ (Hard-working, committed, and friendly...
វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ផ្ដល់​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ផ្ដល់​អាហារូបករណ៍​១០០%​ឆ្នាំ​សិក្សា​២០១៩-២០២០

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ស្ពឺ ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% រយៈពេល ៤​ឆ្នាំ ចំនួន ១៥០​កន្លែង​សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០។ អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ គឺ​ផ្ដោត​លើ​ជំនាញ​វិស្វកម្ម​កុំព្យូទ័រ (Software Engineering) និង​ជំនាញ​គ្រប់គ្រង​បដិសណ្ឋាកិច្ច​អន្តរជាតិ (International...
វិទ្យាស្ថាន NIPTICT ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ។

NIPTICT ផ្ដល់​អាហារូបករណ៍​៦០​កន្លែង​និង​១០​កន្លែង​ពី​ក្រុមហ៊ុន​ស្មាត

វិទ្យាស្ថាន NIPTICT ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ៦០​កន្លែង និង​អាហារូបករណ៍​ចំនួន ១០​កន្លែង​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​ស្មាត (Smart) ដើម្បី​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ថ្នាក់​បរិញ្ញាបត្រ​ជំនាន់​ទី​៦ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២៣។ សេចក្ដី​ប្រកាស​របស់​វិទ្យាស្ថាន NIPTICT នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ខ្លួន ឲ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​ប្រឡង​សមត្ថភាព​ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា...
កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Cambodia ICT Volunteers (CIV)។

កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ត្រូវការ​អ្នក​ចូលរួម​ស្ម័គ្រចិត្ត

កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Cambodia ICT Volunteers (CIV) ប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​កម្មវិធី​នេះ​សម្រាប់​រយៈពេល ១​ខែ នៅ​ស្រុក​កំពង់លែង និង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ កម្មវិធី​នេះ​ផុត​កំណត់​ឈប់​ទទួល​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩ ហើយ​នឹង​ចាប់ផ្ដើម​ដំណើរការ​កម្មវិធី​នៅ​មូលដ្ឋាន​រយៈពេល ១​ខែ​នៅ​ស្រុក​ចំនួន​ពីរ​ដែល​បាន​រៀបរាប់​ខាង​លើ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ដល់​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩។ កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា មាន​គោល​បំណង​សំខាន់​ដូច​ខាង​ក្រោម៖ កាត់​បន្ថយ​គម្លាត​ឌីជីថល​រវាង​ទីក្រុង និង​ជនបទ លើក​កម្ពស់​ការ​ចែក​រំលែក​ព័ត៌មាន រួម​ចំណែក​អភិវឌ្ឍ​ចំណេះដឹង ICT នៅ​តាម​មូលដ្ឋាន បង្កើន​ចំណង​មិត្តភាព​រវាង​យុវជន លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​នៅ​មូលដ្ឋាន លើក​ទឹកចិត្ត​ឱ្យ​យុវជន​ស្រឡាញ់​ការ​សិក្សា កម្មវិធី CIV នេះ​ផ្ដួចផ្ដើម និង​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍...
ការងារ​ស្ម័គ្រចិត្ត​ជាមួយ​ក្រុម​រៀបចំ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ២០១៩ (Barcamp ASEAN 2019)។

បារខែម​អាស៊ាន (Barcamp Asean) ត្រូវការ​អ្នក​ស្ម័គ្រចិត្ត​ចំនួន ២០​នាក់

ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​បារខែម​អាស៊ាន ២០១៩ (Barcamp Asean 2019) ត្រូវការ​រក​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ២០​នាក់ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ការងារ​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ។ ព្រឹត្តិការណ៍​បារខែម​អាស៊ាន ២០១៩ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ។ អ្នក​ស្ម័គ្រចិត្ត​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ត្រូវ​ធ្វើការ​ជាមួយ​ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​ក្នុង​រយៈពេល ៣​ខែ គឺ​ពី​ខែ​សីហា រហូត​ដល់​ខែតុលា។ ក្នុង​រយៈពេល​នេះ ក្រុម​ការងារ​នឹង​មាន​រៀបចំ​ការ​បណ្តុះបណ្តាល​បន្ថែម និង​កិច្ច​ប្រជុំ​ក្រុម​ជា​ប្រចាំ (ធ្វើ​ឡើង​នា​ពេល​ចុង​សប្តាហ៍ រយៈពេល​ពី...
ការងារ​ស្ម័គ្រ​ចិត្ត​ជាមួយ​ព្រឹត្តិការណ៍​បារខែម (Barcamp) ២០១៩។

បារខែម​បាត់ដំបង (Barcamp Battambang) ត្រូវការ​អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន

ឱកាស​ការងារ​ស្ម័គ្រ​ចិត្ត​ជាមួយ​ព្រឹត្តិការណ៍​បារខែម (Barcamp) មក​ដល់​ទៀត​ហើយ។ នៅ​ឆ្នាំ​២០១៩ នេះ ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​បារខែម​បាត់ដំបង (Barcamp Batttambang) ត្រូវការ​រក​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន។ អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ចូលរួម​ការងារ​ជាមួយ​ក្រុម​ការងារ​ព្រឹត្តិការណ៍​បារខែម​បាត់ដំបង នៅ​ឆ្នាំ​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៣-០៤ ខែ​សីហា ឆ្នាំ​២០១៩ ខាង​មុខ​នេះ។ ពួក​គេ​ត្រូវ​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​ក្នុង​រយៈពេល​ចាប់​ពី​ខែ​កក្កដា រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៩។ ក្នុង​អំឡុង​ពេល​នេះ ក្រុម​ការងារ​នឹង​មាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល និង​កិច្ច​ប្រជុំ​ក្រុម​ជា​ប្រចាំ​នៅ​រាល់​ចុង​សប្តាហ៍​ដែល​មាន​រយៈពេល​ពី ២ ទៅ ៣​ម៉ោង។ លក្ខន្តិកៈ៖ អ្នក​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត​បាត់ដំបងមាន​ភាព​អត់ធ្មត់​ក្នុង​ការងារ ចេះ​ជួយ​គ្នា...
ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ សម្រាប់​ឆ្នាំ​សិក្សា​២០១៩។

KOICA ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ទៅ​សិក្សា​នៅ​កូរ៉េ

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជា​ដៃគូ​របស់​ខ្លួន​នៅ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ឆ្នាំ​សិក្សា​២០១៩។ អាហារូបករណ៍​នេះ​ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩។ អត្ថប្រយោជន៍​ដែល​បេក្ខជន​ទទួល​បាន​ពី​កម្មវិធី​អាហារូបករណ៍​នេះ គឺ​ភាគី​កូរ៉េ​នឹង​ផ្ដល់​ជូន​នូវ​ថ្លៃ​សិក្សា ការ​ស្នាក់នៅ ធានារ៉ាប់រង​ផ្នែក​សុខភាព ប្រាក់​ឧបត្ថម្ភ​ក្នុង​ពេល​សិក្សា និង​ថ្លៃ​ចំណាយ​លើ​សំបុត្រ​យន្តហោះ​ទៅ​មក។ ជំនាញ​ដែល​កម្មវិធី​អាហារូបករណ៍​នេះ​ផ្ដល់​ជូន​រួម​មាន៖ សុវត្ថិភាព​សុខភាព​សកល (Global Health Security) សេដ្ឋកិច្ច​កសិកម្ម (Agricultural Economics) វិស្វកម្ម​កសិកម្ម (Agricultural Engineering) ផលិតកម្ម​កសិកម្ម (Agriculture Production) វិទ្យាសាស្ត្រ​អភិវឌ្ឍន៍​ជលផល (Development of...
អាហារូបករណ៍ ១០០% សិក្សា​ភាសា​អង់គ្លេស និង​ភាសា​បារាំង។

អាហារូបករណ៍ ១០០% សិក្សា​ភាសា​បរទេស​ចំនួន ១៥​នាក់

ក្លឹប​សិក្សា​ភាសា​បរទេស (Club d'études des Langues Étrangères) ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ដល់​សិស្ស​និស្សិត​ទាំង​ពីរ​ភេទ​ចំនួន...
កម្មវិធី​អាហារូបករណ៍ SmartEdu របស់​ក្រុមហ៊ុន​ស្មាត (Smart)។

Smart ផ្ដល់​អាហារូបករណ៍ ១៥០០០​ដុល្លារ​ក្នុង​ម្នាក់ ចំនួន ២០​កន្លែង

ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ស្មាត (Smart) តាម​រយៈ​កម្មវិធី​អាហារូបករណ៍ SmartEdu ប្រកាស​ផ្ដល់​អាហារូបករណ៍ ២០​កន្លែង​ដែល​មួយ​កន្លែង​មាន​ទឹកប្រាក់​សរុប​រហូត​ដល់ ១៥០០០​ដុល្លារ ដល់​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់ឌុប​ឆ្នាំ​២០១៨ នេះ។ កម្មវិធី​អាហារូបករណ៍...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!